ទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង
ខេត្តកំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នារសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រ ខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍, តំណាងអាជ្ញាធរជាតិសំបូរព្រៃគុក, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈអភិបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្តពាក់ព័ន្ធចំនួន៦ (សៀមរាប កំពង់ធំ…