កម្មវិធីជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត” និង “ទេសចរណ៍បៃតង” នៅទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំ ដឹកនាំដោយលោកពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង-បារាយណ៍ (R&B)
ខេត្តកំពង់ធំ កម្មវិធីជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត” និង “ទេសចរណ៍បៃតង” នៅទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំដឹកនាំដោយលោកពៅ វណ្ណា ប្រធានក្រុមកង់មិត្តភាពរំលង-បារាយណ៍ (R&B) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនោះលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍បានមតិសំណេះសំណាលជាមួយក្រុមកីឡាករជិះកង់យុវជនដឹកនាំដោយលោក ពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង- បារាយណ៍(R&B)មានចំនួន១៥កង់ ជាប្រភេទកង់ជិះឡើងភ្នំ។ លោកឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍បានលើកឡើងថា ថ្ងៃនេះមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួមជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត”និង “ទេសចរណ៍បៃតង”កម្មវិធី…