ពលករម្នាក់ជួប គ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ពេលទៅទិញអាហារហើយគេបញ្ជូនមកព្រំដែន ត្រូវបានអភិបាលខេត្តប៉ៃលិនជួយសង្គ្រោះនិងផ្តល់ថវិការមួយចំនួនថែមទៀត
(ប៉ៃលិន) ៖ បុរសជាពលករម្នាក់រងរបួសធ្ងន់ ខណៈដើររកទិញអាហារទទួលទាននៅលើចិញ្ចើមផ្លូវក្នុងទឹកដីប្រទេសថៃ ដោយត្រូវរថយន្តថៃបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រ ហើយត្រូវគេទារឱ្យសងលុយថែមទៀត។ តែក្រោយពេលបញ្ជូនឆ្លងដែនតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជួយសង្គ្រោះនិងជូនថវិកាមួយចំនួនទៀត។ ប្រភពព័ត៌មានពីមន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ៖ ពលកររងគ្រោះមានឈ្មោះ ង៉ែត សុភស្ស ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តែដោយសារសភាពរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ សូមបញ្ជាក់ថា…