Category: ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ បណ្ដាលឲ្យមនុស្សស្លា/ប់ដល់ ៦នាក់ មិនមែនជារឿងតូចទេ ជនបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយនៅព្រឹកនេះ ខណៈដែលការចរចាសំណងនៅតែជាប់គាំង មិនទាន់មានដំណោះស្រាយច្បាស់លាស់

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ បណ្ដាលឲ្យមនុស្សស្លា/ប់ដល់ ៦នាក់ មិនមែនជារឿងតូចទេ។ ជនបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយនៅព្រឹកនេះ ខណៈដែលការចរចាសំណងនៅតែជាប់គាំង មិនទាន់មានដំណោះស្រាយច្បាស់លាស់។ គ្រួសារជនរងគ្រោះទាមទារសំណងម្នាក់ ៣៥,០០០ ដុល្លារ ប៉ុន្តែភាគីជនបង្កផ្តល់បានត្រឹម ១០,០០០ ដុល្លារ ប៉ុណ្ណោះ ហើយថែមទាំងប្រៀបធៀបថា ករណីមុនៗសំណងត្រឹម ២,០០០ ទៅ ៣,០០០ ដុល្លារ។ ការនិយាយបែបនេះ មិនត្រឹមតែបង្ហាញពីការមិនយល់ចិត្តទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់អារម្មណ៍គ្រួសារជនរងគ្រោះយ៉ាងខ្លាំង។ ជីវិតមនុស្សមិនអាចវាស់តម្លៃដោយប្រាក់បានទេ។ ការលើកឡើងថា “សងច្រើនហើយ” ខណៈដែលមនុស្ស៦នាក់បាត់បង់ជីវិត គឺជាការមើលងាយលើតម្លៃជីវិតយ៉ាងធ្ងន់ធ្ងរ។ កាន់តែធ្ងន់ធ្ងរជាងនេះ…

ទេសរដ្ឋមន្ត្រី ថោង ខុន អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង

ខេត្តកំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នារសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រ ខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍, តំណាងអាជ្ញាធរជាតិសំបូរព្រៃគុក, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈអភិបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្តពាក់ព័ន្ធចំនួន៦ (សៀមរាប កំពង់ធំ…

អតីតយុទ្ធជនពិការ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ នៅ​ស្រុកតាំងគោក​ ខេត្ត​កំពង់​ធំ​ ទទួល​បាន​ផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងលោក យ៉ង់ វិសាល​ អភិបាលរងស្រុក​ នារសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៦…

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តន៍បន្ត 

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត នៅឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័ន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយ៉ាងច្រើនកុះករ។ លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្ដីពីលទ្ធផលសំខាន់ៗដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសម្រេចបាន ក្នុងឆ្នាំ២០២៥កន្លងទៅ ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន…

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន

ខេត្តកំពង់ធំ÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំត្រូវអភិវឌ្ឍន៍មូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរឃុំព្រះដំរីបានអញ្ជើញចុះពិនិត្យវាយតម្លៃសម្រេចនៃការធ្វើផ្លូវដែលជាថវិកាមូលនិធិឃុំ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។ លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមូលដ្ឋានគឺជារឿងចាំបាច់មួយដែលឆ្លើយតបទៅនឹងតម្រូវការពលរដ្ឋជាក់ស្ដែងជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្រដ៏ថ្លៃថ្លារបស់ សម្ដេចមហាប្រវត្តិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលជាការជំរុញយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងសក្តានុពល។ ទន្ទឹមនឹងនេះលោកបានអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរឃុំព្រះដំរី និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវនាំគ្នាចូលរួមថែរក្សានូវសមិទ្ធផលដ៏អស្ចារ្យនេះដែលជា ផ្លូវថ្មីជាថវិកាមូលនិធិ ជាថវិកាជាតិសម្រាប់អភិវឌ្ឍមូលដ្ឋានឱ្យបានជាផ្លូវល្អស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវថែរក្សាចំណីផ្លូវនិងខិតខំនាំគ្នាដាំដើមឈើអមសងខាងផ្លូវឱ្យបានស្រស់បំព្រងដែលជាផ្នែកមួយនៃបរិស្ថាន និងសោភ័ណភាពផងដែរ។ ជាមួយគ្នានេះលោកបានកោតសរសើរខ្ពស់ដល់លោក ឡូវ សេងហៀង…

ប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំជម្រុញឲ្យមន្រ្តីកងរាជ អាវុធហត្ថទើបជាប់ថ្មីខិតខំរៀនសូត្រហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន

ខេត្តកំពង់ធំ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត បានជំរុញឲ្យយោធិនកងរាជអាវុធហត្ថដែលទើបជាប់ថ្មីខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ឯកឧត្តមថ្លែងដូចនេះក្នុងវិធីសំណេះសំណាល នឹងជូនដំណើរយោធិន នៃកងរាជអាវុធ ហត្ថដែលទើបជ្រើសរើសថ្មី (ជាប់ស្ថាពរ) ទៅហ្វឹកហាត់នៅវិទ្យាស្ថានកងរាជអាវុធ ហត្ថ ( កំបូល) នៅព្រឹកថ្ងៃទី 23 ខែមីនាឆ្នាំ 2026 នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ឯកឧត្តមលើកឡើងថាក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកបាត់បង់សណ្តាប់ធ្នាប់ ហើយជាពេលដែលប្រទេសកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃដែលបង្កឱ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដល់ប្រទេសជាតិយើង ទាំងផ្នែកសេដ្ឋកិច្ច និងការបាត់បង់អាយុជីវិតវីរៈកងទ័ពជួរមុខរបស់យើង។ ឯកឧត្តមបន្តថាប្រទេសថៃបានមើលឃើញពីឱកាសនេះហើយបានធ្វើការឈ្លានពានទាំងកំរោលមកលើព្រំដែនរបស់យើង តែយើងចាំបាច់ត្រូវតែការពារខ្លួន…

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

ប៉ៃលិន៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាព ការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តដែលជាកត្តាជួយជំរុញ កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន…

លោក ស៊ិន វណ្ណវុឌ្ឍ និងក្រុមការងារបានចុះសួរសុខទុក្ខ ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចំពោះបងប្អូនវីរៈកងទ៏ព នៅទិសបូសស្បូវ ស្រុកជាំក្សាន្ត ខេត្តុព្រះវិហារ

(កំពង់ធំ)÷ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ មន្រ្តីរដ្ឋបាលស្រុក និងក្រុមប្រឹក្សារួមជាមួយកងកម្លាំង ផ្នែកសឹករងស្រុកសណ្តាន់ បានចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រកបដោយក្តីនឹករលឹក និងដឹងគុណចំពោះបងប្អូនវីរៈកងទ៏ព ដែលបានលះបង់ប្រកបដោយវីរៈភាពអង់អាចក្លាហាន នៅទិសបូសស្បូវ ស្រុកជាំក្សាន ខេត្តុព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកអភិបាលស្រុកសណ្តាន់ បានលើកឡើងពីការដឹងគុណចំពោះវីរៈកងទ័ព គឺជាគុណតម្លៃមួយសំខាន់ក្នុងសង្គម ដែលបង្ហាញពីការគោរពស្រឡាញ់ និងទទួលស្គាល់ការប្រឹងប្រែងបំផុតដែលពួកគាត់បានលះបង់ដើម្បីការពារជាតិ និងប្រជាជន។ វីរៈកងទ័ពគឺជាអ្នកដែលបានឈរនៅខាងមុខក្នុងការពារសន្តិភាព និងអធិបតេយ្យភាពរបស់ប្រទេស។ ពួកគាត់បានបោះបង់ទាំងពេលវេលា កម្លាំងកាយ…

កឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន !

ខេត្តប៉ៃ លិន៖ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃ លិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ លិន នាថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃ លិន…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកា​សគាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើម​ស្នើវិសោធ​នកម្មរដ្ឋធ​ម្មនុញ្ញ ដក​ហូ​តសញ្ជាតិខ្មែរ ចំពោះ​ជនណា​ដែលឃុត​ឃិត​ជាមួយបរទេស បំផ្លាញផល​ប្រយោ​ជ​ន៍ជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២​៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេ​ឡេក្រាម​ផ្លូវការ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រកា​សគាំទ្រ​យ៉ាងពេញទំហឹ​ងចំពោះ​ប្រសាស​ន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើម​ស្នើវិសោធ​នកម្មរដ្ឋ​ធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជ​នណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផល​ប្រយោជន៍ជាតិ។ ខាងក្រោម​នេះ ជាខ្លឹម​សារទាំងស្រុង រ​បស់ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ៖ក្នុងនា​ម​ប្រជាព​លរដ្ឋកម្ពុជា​មួយរូប និងក្នុងនា​មជាសមាជិ​ករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយប្រតិ​ភាណឈ្លាសវៃរបស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្រ្តី…

You missed